21/06/2024
ទម្រង់សម្រង់ប្រធានបទសម្រាប់សន្និសិទ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលទិសពាយ័ព្យឆ្នាំ២០២៤
កម្មវិធីពង្រឹងភាពប្រកួតប្រជែងនៃសហគ្រាសជាតិ (GIZ-ICONE) មានគម្រោងរៀបចំព្រឹត្តិការណ៍ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលទិសពាយ័ព្យប្រចាំឆ្នាំ របស់ខ្លួន នៅខែមករា ឆ្នាំ២០២៥ ។
🎯ព្រឹត្តិការណ៍នេះ មានគោលបំណងជួយគាំទ្រដល់ក្រុមហ៊ុននិងសហគ្រាសក្នុងតំបន់ភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា លើវិស័យបច្ចេកវិទ្យាឌីជីថល។
📝បច្ចុប្បន្ននេះ GIZ-ICONE កំពុងសម្រង់យកប្រធានបទដែលស្របទៅនឹងបញ្ហាប្រឈម និងតម្រូវការដែលក្រុមហ៊ុន និងសហគ្រាសកំពុងជួបប្រទះក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ដើម្បីស្វែងរកដំណោះស្រាយ តាមរយៈការរៀបចំសកម្មភាពក្នុង ព្រឹត្តិការណ៍ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលភាគពាយ័ព្យនាពេលខាងមុខនេះ។
🙏សូមលោក លោកស្រី ចំណាយពេល ២នាទី ដើម្បីចូលរួមផ្ដល់មតិយោបល់លើសម្រង់ប្រធានបទ ដូចខាងក្រោម!🙏
👉 ទម្រង់សម្រង់ប្រធានបទ៖ https://forms.gle/EgrMXVJfJMMm4QZF6
👉 ចូលក្នុងក្រុមតេឡេក្រាម៖ https://t.me/+JPNyIdHBu4ZjY2I1