Taxi Siem Reap

Call Directions

Taxi Siem Reap Private taxi service, Transport and tour organiser, English speaking driver and guide.

The Sculpture of   and      . #ចម្លាក់នាគ_និងតោប្រាសាទអង្គរវត្តនៅក្នុងស្ថាបត្យកម្ម និងជំនឿសាសនា  #នាគ តំណាងឱ្យកម្លាំងការ...
20/09/2026

The Sculpture of and .

#ចម្លាក់នាគ_និងតោប្រាសាទអង្គរវត្ត
នៅក្នុងស្ថាបត្យកម្ម និងជំនឿសាសនា #នាគ តំណាងឱ្យកម្លាំងការពារ អំណាច និងជាស្ពានតភ្ជាប់រវាងពិភពលោក និងឋានសួគ៌។ #ខ្លួននាគ តំណាងឱ្យស្ពានឥន្ទធនូ ឬស្ពានទិព្វ ដែលភា្ជប់ពិភពមនុស្សទៅកាន់ឋានសួគ៌។ ក្នុងជំនឿព្រហ្មញ្ញសាសនា នាគតំណាងឱ្យទឹក ភាពបរិបូណ៌ និងជាអាយុជីវិតរបស់មនុស្សលោក។ #ក្បាលនាគ តំណាងអោយអ្នកយាមកាមប្រាសាទ និងការពារដែនដីដ៏ស័ក្តិសិទ្ធិ។

#ចម្លាក់តោ តំណាងអោយអំណាច និងភាពក្លាហាន។ តោជាស្តេចនៃសត្វចតុបាទ (សត្វជើងបួន) ដែលតំណាងឱ្យភាពក្លាហាន និងអំណាចបុណ្យបារមីដ៏ខ្លាំងក្លា។ រូបចម្លាក់តោដែលតែងតែឈរ ឬអង្គុយយាមនៅតាមកាំជណ្តើរ ឬមុខផ្លូវចូល គឺជានិមិត្តរូបនៃកងទ័ពទិព្វសម្រាប់ទប់ស្កាត់វិញ្ញាណអាក្រក់មិនឱ្យចូលក្នុងទីអារាម។ នៅក្នុងប្រពៃណីខ្មែរបុរាណ តោ ក៏ជាសញ្ញាតំណាងឱ្យអំណាចរបស់ព្រះរាជា និងក្សត្រក្នុងសម័យនោះផងដែរ។

      Booking 🚖 WhatsApp+85593850228✓ #ប្រាសាទអង្គរវត្ត  #សៀមរាបអង្គរកសាងនៅសតវត្សទី១២ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ក្នុង...
19/09/2026


Booking 🚖 WhatsApp+85593850228✓

#ប្រាសាទអង្គរវត្ត #សៀមរាបអង្គរ
កសាងនៅសតវត្សទី១២ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ក្នុងរាជធានីយសោធរបុរៈ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុនៃព្រហ្មញ្ញសាសនា។ នៅចុងសតវត្សទី១៣ ប្រាសាទនេះត្រូវបានប្រែក្លាយទៅជាទីសក្ការៈបូជាបែបព្រះពុទ្ធសាសនាវិញ។

ប្រាសាទអង្គរវត្តមានឈ្មោះដើមថា «ព្រះបរមវិស្ណុលោក» ឬ «ព្រះពិស្ណុលោក» ដែលជាព្រះបរមនាមរបស់ព្រះបាទសូរ្យវរ្ម័នទី២ ក្រោយពេលព្រះអង្គសោយទិវង្គត។

ប្រាសាទអង្គរវត្តមានទម្រង់ជាប្រាសាទភ្នំ មានជួរលំហរ (ថែវ) តំណាងឱ្យភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់ទេវតាក្នុងហិណ្ឌូ។ មានប៉ម៥ នៅចំកណ្តាលរៀបជាទម្រង់កាកបាទ និងមានគូទឹកព័ទ្ធជុំវិញយ៉ាងធំល្វឹងល្វើយ។

ប្រាសាទនេះល្បីល្បាញបំផុតដោយសារចម្លាក់លៀនទាប (Bas-reliefs) ដ៏រស់រវើកនៅលើជញ្ជាំង ដូចជារឿងរ៉ាមកេរ្តិ៍ មហាភារតៈ និងការកូរស្មុទ្រទឹកដោះ រួមទាំងរូបចម្លាក់ស្រីអប្សរា ឬទេវតារាប់ពាន់អង្គ។

អង្គរវត្តត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) នៅឆ្នាំ១៩៩២ និងតែងតែជាប់ឈ្មោះជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រល្អដាច់គេបំផុតនៅលើពិភពលោក ពីគេហទំព័រល្បីៗដូចជា TripAdvisor ជាដើម។

  or   Chmar temple is one of Cambodia's largest, most significant, and least-visited Angkorian temple complexes. Commis...
10/09/2026

or Chmar temple is one of Cambodia's largest, most significant, and least-visited Angkorian temple complexes. Commissioned in the late 12th to early 13th century by King Jayavarman VII, this massive "temple city" is located in the remote northwestern province of Banteay Meanchey, near the Thai border. Built in the same iconic Bayon architectural style as Angkor Thom and Ta Prohm, it serves as a spectacular example of Angkorian urbanism and water management, complete with a massive reservoir (baray), moats, and satellite towers.

     #ប្រាសាទទន្លេស្ងួត  #សៀមរាប  #អង្គរកសាងនៅចុងសតវត្សទី១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨) រចនាបថបាយ័ន ដើម្បីឧទ្...
29/08/2026


#ប្រាសាទទន្លេស្ងួត #សៀមរាប #អង្គរ
កសាងនៅចុងសតវត្សទី១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨) រចនាបថបាយ័ន ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។

ប្រាសាទទន្លេស្ងួតគឺជា #អរោគ្យសាលា (កន្លែងព្យាបាលជំងឺ)មួយនៅក្នុងសម័យអង្គរ។

ឈ្មោះរបស់ប្រាសាទ #ទន្លេស្ងួត ហៅតាមអ្នកស្រុកសម័យក្រោយ ដោយសារកាលពីមុនកន្លែងនេះមានទឹក តែក្រោយមកគ្មានទឹក គេក៏ហៅថាទន្លេស្ងួត(មានន័យស្មើនឹងពាក្យគោក)។

ស្រះទន្លេស្ងួតមានបណ្តោយ៨០០ម៉ែត្រ×ទទឹង៤០០ម៉ែត្រ ដែលបានរីងគោកដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំអស់រយៈពេលជាច្រើនសតវត្ស។

























27/08/2026


#ប្រាសាទសម្បូរព្រៃគុក #សំបូរព្រៃគុហ៍ #អាណាចក្រចេនឡា #អាណាចក្រខ្មែរសតវត្សទី៧ #ឦសានបុរៈ_ខេត្តកំពង់ធំ កសាងនៅសតវត្សទី៧ រជ្ជកាលព្រះបាទឥសានវរ្ម័នទី១(ឆ្នាំ៦១៦-៦៣៥) ដើម្បីឧទ្ទិសដល់ព្រាហ្មញ្ញសាសនា សិវៈនិយម។

#ចេនឡា ជាអតីតរដ្ឋចំណុះអោយ #អាណាចក្រភ្នំ ឬ #នគរហ្វូណន ដែលជារដ្ឋធំដំបូងនៅតំបន់អាស៊ីអាគ្នេយ៍។

អំណាចចេនឡាកាន់តែខ្លាំងក្លាឡើងៗ ចាប់តាំងពីរជ្ជកាល #ព្រះបាទភវវរ្ម័នទី១ ជាបងប្អូន #ព្រះបាទមហេន្ទ្រវរ្ម័នទី១ (ឬចិត្រសេនា) រហូតដល់រជ្ជកាល #ព្រះបាទឥសានវរ្ម័នទី១(ជាបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័នទី១) ទ្រង់បានដណ្តើមអំណាចពីនគរភ្នំដោយជោគជ័យ ដោយបានវាយបែកនគរភ្នំនៅរាជធានីចុងក្រោយគឺ តំបន់ភ្នំអង្គរបូរី ខេត្តតាកែវបច្ចុប្បន្ន។

ក្រោយមកចេនឡាបានក្លាយជារដ្ឋឯករាជ្យ និងមានក្សត្រស្នងរាជ្យបន្តជាច្រើនជំនាន់នៅរាជធានីនេះ។

#ព្រះបាទជ័យវរ្ម័នទី១ ជាក្សត្រចុងក្រោយនៃនគរចេនឡា។ ក្រោយព្រះអង្គសោយទិវង្គត អំណាចចេនឡាចុះខ្សោយ រដ្ឋចំណុះតូចៗ ក្រោកប៉ះបោរ គ្រានោះហើយដែលសម័យកាលចេនឡាត្រូវបានបញ្ចប់។

រហូតមកដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គបានបង្កើតទំរង់នៃការគ្រប់គ្រងរដ្ឋថ្មីមួយ និងបានបង្កើតរាជធានីផ្សេងៗទៀត ហើយឈានដល់ការបង្កើតអាណាចក្រអង្គរនៅដើមសតវត្សទី៩។

      #ប្រាសាទសម្បូរព្រៃគុក  #សំបូរព្រៃគុហ៍  #អាណាចក្រចេនឡា  #អាណាចក្រខ្មែរសតវត្សទី៧  #ឦសានបុរៈ_ខេត្តកំពង់ធំ កសាងនៅសតវត្...
27/08/2026


#ប្រាសាទសម្បូរព្រៃគុក #សំបូរព្រៃគុហ៍ #អាណាចក្រចេនឡា #អាណាចក្រខ្មែរសតវត្សទី៧ #ឦសានបុរៈ_ខេត្តកំពង់ធំ កសាងនៅសតវត្សទី៧ រជ្ជកាលព្រះបាទឥសានវរ្ម័នទី១(ឆ្នាំ៦១៦-៦៣៥) ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា សិវៈនិយម។

#ចេនឡា ជាអតីតរដ្ឋចំណុះអោយ #អាណាចក្រភ្នំ ឬ #នគរហ្វូណន ដែលជារដ្ឋធំដំបូងនៅតំបន់អាស៊ីអាគ្នេយ៍។

អំណាចចេនឡាកាន់តែខ្លាំងក្លាឡើងៗ ចាប់តាំងពីរជ្ជកាល #ព្រះបាទភវវរ្ម័នទី១ ជាបងប្អូន #ព្រះបាទមហេន្ទ្រវរ្ម័នទី១ (ឬចិត្រសេនា) រហូតដល់រជ្ជកាល #ព្រះបាទឥសានវរ្ម័នទី១(ជាបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័នទី១) ទ្រង់បានដណ្តើមអំណាចពីនគរភ្នំដោយជោគជ័យ ដោយបានវាយបែកនគរភ្នំនៅរាជធានីចុងក្រោយគឺ តំបន់ភ្នំអង្គរបូរី ខេត្តតាកែវបច្ចុប្បន្ន។

ក្រោយមកចេនឡាបានក្លាយជារដ្ឋឯករាជ្យ និងមានក្សត្រស្នងរាជ្យបន្តជាច្រើនជំនាន់នៅរាជធានីនេះ។

#ព្រះបាទជ័យវរ្ម័នទី១ ជាក្សត្រចុងក្រោយនៃនគរចេនឡា។ ក្រោយព្រះអង្គសោយទិវង្គត អំណាចចេនឡាចុះខ្សោយ រដ្ឋចំណុះតូចៗ ក្រោកប៉ះបោរ គ្រានោះហើយដែលសម័យកាលចេនឡាត្រូវបានបញ្ចប់។

រហូតមកដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គបានបង្កើតទំរង់នៃការគ្រប់គ្រងរដ្ឋថ្មីមួយ និងបានបង្កើតរាជធានីផ្សេងៗទៀត ហើយឈានដល់ការបង្កើតអាណាចក្រអង្គរនៅដើមសតវត្សទី៩។

     #ប្រាសាទតោ_សំបូរព្រៃគុក កសាងនៅសតវត្សទី៨ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា សិវ:និយម។ ក្រុមប្រ...
27/08/2026


#ប្រាសាទតោ_សំបូរព្រៃគុក កសាងនៅសតវត្សទី៨ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា សិវ:និយម។

ក្រុមប្រាសាទតោមាន ៤៣ប្រាសាទ។ សព្វថ្ងៃប្រាសាទទាំងនោះបាក់បែកអស់នៅសល់តែខឿនប៉ុណ្ណោះ។ មានតែប្រាសាទតោមួយគត់ ដែលនៅមើលឃើញរូបរាង និងតួប៉ម។

ក្រុមប្រាសាទសម្បូរព្រៃគុហ៍ កសាងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ (ឆ្នាំ៦១៦-៦៣៥)។ ដោយឡែងប្រាសាទតោ កសាងនៅសតវត្សរ៍ទី៨ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដែលព្រះអង្គយាងចុះពីភ្នំគូលែនហើយមកកសាងនិងរៀបចំនៅទីនេះ។

ចម្លាក់តោនៅទីនេះមានលក្ខណៈពិសេស ដោយសារវាមានសក់រួញមើលទៅហាក់មានអំណាចខ្លាំង ប្រៀបបាននឹងឬទ្ធានុភាពរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលព្រះអង្គបានរំដោះជាតិឱ្យរួចពីគ្រប់គ្រងរបស់ជ្វា និងធ្វើឱ្យប្រទេសជាតិសន្តិភាពឡើងវិញ។

Phnom Penh trip Phnom Penh city view Phnom Penh transport and tour    Bayon_Ta_phrum_Temple_Cambodia                    ...
26/08/2026

Phnom Penh trip
Phnom Penh city view
Phnom Penh transport and tour



Bayon_Ta_phrum_Temple_Cambodia





















The Cambodia      #សារមន្ទីរសង្គ្រាមកម្ពុជា បង្កើតឡើងនៅឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បីអភិរក្ស និងរម្លឹកដល់ការចងចាំនៃព្រឹត្ត...
23/08/2026

The Cambodia
#សារមន្ទីរសង្គ្រាមកម្ពុជា បង្កើតឡើងនៅឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បីអភិរក្ស និងរម្លឹកដល់ការចងចាំនៃព្រឹត្តិការណ៍សង្គ្រាមស៊ីវិលក្នុងប្រវត្តិសាស្ត្រកម្ពុជា(១៩៦៨-១៩៧៥)។ សង្គ្រាមមួយនេះគឺជាការប្រយុទ្ធគ្នារវាងកងកម្លាំងខ្មែរក្រហមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា (មុនឆ្នាំ១៩៧០) និងសាធារណរដ្ឋខ្មែរ (ក្រោយឆ្នាំ១៩៧០)។

សារមន្ទីរសង្គ្រាមកម្ពុជាមានការប្រមូលផ្តុំសព្វាវុធប្លែកៗ ពីតំបន់ដែលមានការប្រយុទ្ធគ្នា ដូចជាអន្លង់វែង សៀមរាប និងឧត្តរមានជ័យ។ អាវុធទាំងនោះត្រូវបាននាំចូលពី ប្រទេសចិន អាមេរិក និងសូវៀត ប៉ុន្តែភាគច្រើនជារបស់រុស្ស៊ី។ ហើយសព្វាវុធខ្លះក៏ធ្លាប់ត្រូវបានគេប្រើក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរផងដែរ។

សព្វាវុធទាំងនេះត្រូវបានប្រមូលទិញក្នុងតម្លៃលើទីផ្សារដែកអេតចាយ ចន្លោះពី៣០០ ទៅ៤០០ដុល្លារ។ មិនត្រឹមតែការប្រមូលទិញក្នុងតម្លៃប្រកួតប្រជែងលើតម្លៃទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែគ្រឿងចក្រភាគច្រើនមានទម្ងន់ធ្ងន់ ហើយវាពិបាកក្នុងការចូលទៅកាន់តំបន់ព្រៃក្រាស់ដើម្បីដករថក្រោះ កាំភ្លើង ដែលត្រូវចំណាយលើការដឹកជញ្ជូន និងប្រើកម្លាំងពលកម្មបុគ្គលិកច្រើន។ សព្វាវុធមួយចំនួនត្រូវបាននាំយកមកក្នុងសភាពដើម ខ្លះទៀតត្រូវបានជួសជុលឡើងវិញ។

សព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះមានដូចជា÷
#រថក្រោះរុស្ស៊ី (T-54 និង T-55) #យន្តហោះចម្បាំងប្រភេទ MiG-19 #ឧទ្ធម្ភាគចក្រ Mil Mi-8 #កាំភ្លើងធំ 85 មីលីម៉ែត្រ និង #កាំភ្លើងកងពល D-44 ។ មានរថយន្តជាច្រើនគ្រឿងដែលខូចខាតក្នុងសមរភូមិ កាំភ្លើង -47 និង #គ្រាប់មីន ជាច្រើនប្រភេទ។ ថែមទាំងមានឯកសណ្ឋាន ទង់ជាតិ និងរូបថតដ៏កម្រពីសម័យសង្គ្រាមដាក់តាំងបង្ហាញផងដែរ។

Address

Funky Road Svay Dangkum Siem Reap
Phumi Siem Reap
17252

Telephone

+85593850228

Website

Alerts

Be the first to know and let us send you an email when Taxi Siem Reap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share