Directions

HENG Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HENG, Phnom Penh.

03/09/2026

*សកម្មភាពរបស់យុវជនអង្គការសង្គ្រោះជនពិការ និងកុមារកំព្រាកម្ពុជា កំពុងហាត់សមរបាំឆៃយ៉ាំ ។ *____________________

ក្រុមសិល្បៈយុវជនអង្គការសង្គ្រោះជនពិការ និងកុមារកំព្រាកម្ពុជា មានទទួលសម្ដែងរបាំដូចជា របាំឆៃយ៉ាំ និងរបាំត្រុដិ៍ សម្រាប់សម្ដែងនៅក្នុងកម្មវិធីដូចជា បុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងបុណ្យមួយចំនួនទៀតរួមមាន បុណ្យបច្ច័យបួន បុណ្យផ្កាប្រាក់សាមគ្គី និង បុណ្យអង្គកឋិនទាន ។

សម្រាប់បងប្អូនមានតម្រូវការ ឬមានចំណាប់អារម្មណ៍ក្នុងការជួលរបាំឆៃយ៉ាំ និងរបាំត្រុដិសម្រាប់ទៅប្រគុំក្នុងកម្មវិធីនានា ឬក៏មានចិត្តសប្បុរសចង់ជួយឧបត្ថម្ភដល់អង្គការយើងខ្ញុំសូមទំនាក់ទំនងមកតាមលេខទូរស័ព្ទ☎️:0968566522/0885525149 មានតេលេក្រាម

📍ទីតាំង: ភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

🗓️កាលបរិច្ឆេត: ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦

ជាចុងក្រោយយើងខ្ញុំទាំងអស់គ្នានៅក្នុងអង្គការសង្គ្រោះជនពិការ និងកុមារកំព្រាកម្ពុជា សូមថ្លែងអំណរគុណ និង សូមអរព្រះគុណ!!!🙏🙏🙏

#យុវជនឆៃយ៉ាំ #ឆៃយ៉ាំ

អនុមោទនា បុណ្យចូលព្រះវស្សាពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្...
30/07/2026

អនុមោទនា បុណ្យចូលព្រះវស្សា

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាស្លាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃ ១រោច ខែអាសាឍ ដែលពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែទៀនវស្សា សំពត់ ស្លាដក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ជុំវិញព្រះវិហារ ហើយបន្ទាប់មក ព្រះសង្ឃសម្តែងធម៌ទេសនា និងវេរទៀនវស្សា ជាមួយនឹងសម្ភារប្រគេនព្រះសង្ឃ។

ថ្ងៃព្រហស្បតិ៍រ ១ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ☸️🇰🇭

#ព្រះពុទ្ធសាសនា #ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ

 #ប្រាសាទសំបូរព្រៃគុក ~អបអរសាទរខួបលើកទី៩______________~ភ្នំពេញ÷ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧-ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ខួប...
07/07/2026

#ប្រាសាទសំបូរព្រៃគុក

~អបអរសាទរខួបលើកទី៩______________

~ភ្នំពេញ÷ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧-ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ខួបលើកទី៩ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ ។ 🛖🇰🇭

01/09/2025

ជីវិតមនុស្សគ្រប់រូបកើតមកសុទ្ធសឹងតែមានទុក្ខ ចូលរីករាយនូវអ្វីដែលខ្លួនកំពុងតែមានស្រាប់។

20/08/2025

ចូលរៀនដាំពូជល្អ ទោះទៅទីណាក៏មានអ្នកស្រឡាញ់រាប់អានដែរ។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when HENG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share