Taxi Cambodia tours guide

Taxi Cambodia tours guide Experience Cambodia’s iconic temples, vibrant cities, and hidden gems in comfort and safety.

Ready for a Comfortable, Safe Ride in Cambodia? 👀 What You’ll See in Our Photos:🚗Spotlessly clean, air‑con vehicle 🛋️ Pl...
20/04/2025

Ready for a Comfortable, Safe Ride in Cambodia?

👀 What You’ll See in Our Photos:
🚗Spotlessly clean, air‑con vehicle
🛋️ Plush, spacious seats for max comfort acceptable for maximum 4 people at the back
💧🔌Bottled water, and USB chargers

✨ What You Can Expect When You Ride with Me:
⏰ On‑Time Pick‑Ups
😁Friendly, English‑speaking local guide
🛡️ Safety First – Regular check‑ups, sanitizer on board & GPS tracking

📸 Swipe to see happy customers enjoying their journey!

📩 DM me now to book your private transfer or custom tour—and let’s make your Cambodian adventure unforgettable!

📞WhatsApp: 096 560 0790

27/05/2024
22/05/2024
05/05/2024
Good morning from Angkor Wat temple.Beauty of Queen Indradevi statue. One of the replica from the temple site. Queen Ind...
30/10/2021

Good morning from Angkor Wat temple.
Beauty of Queen Indradevi statue. One of the replica from the temple site. Queen Indradevi could read Pali and Sankrit and director of university. It located in Taprohm temple.
Pic. 23/10/2014 from a shop in Siem Reap city.

Credit: Sowanna Angkor

✍🏾បុព្វហេតុពិត នៃវិបត្តិ នៅសំឡូត         ស្រុកសំឡូតមានទីតាំង ក្នុងខេត្តបាត់ដំបង ជាប់នឹង ខេត្តប៉ៃលិន  ។   កាលណោះ សំឡូតជាស...
14/06/2020

✍🏾បុព្វហេតុពិត នៃវិបត្តិ នៅសំឡូត

ស្រុកសំឡូតមានទីតាំង ក្នុងខេត្តបាត់ដំបង ជាប់នឹង
ខេត្តប៉ៃលិន ។ កាលណោះ សំឡូតជាស្រុកព្រៃភ្នំ
តូចមួយ ។ ស្រុកសំឡូតត្រូវបានចាប់អារម្មណ៍ អំពីមតិ
មហាជន ថាជាទឹកដីកំណើតនៃខ្មែរក្រហម ...
តើបុព្វហេតុពិត យ៉ាងដូចម្តេចទៅ ?

⚡️ស្ទឹងសង្កែ⚡️

ស្ទឹងសង្កែ បានធ្វើឲ្យបាត់ដំបង ក្លាយជាខេត្តមួយ
ដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ។ ប្រាសាទផ្សេងៗ
មានប្រាសាទបាណន់ ឯកភ្នំ បាសែត តាប៉ុន ស្នឹង ...
៘ ជាសក្ខីភាពនៃអតីតកាល ដ៏មានសក្តានុពលនៃ
ខេត្តបាត់ដំបង ដែលពីដើមមានឈ្មោះថា ព្រះដំបង ។
ស្ទឹងសង្កែ មានប្រភពទឹក ពីរសំខាន់ :
ទី១ នៅភ្នំត្រប់ ក្នុងខេត្តប៉ៃលិន និង
ទី២ នៅភ្នំក្រវ៉ាញ ក្នុងខេត្តពាធិសាត់ ។

ថ្វីត្បិតតែស្ទឹងពោធិសាត់ នៅជាប់នឹងភ្នំក្រវាញក៏ដោយ
នាវាចរសំខាន់ៗ ដែលដឹកជញ្ជូនផលិតផលអំពីភ្នំ
ក្រវាញ ត្រូវធ្វើឡើងតាមស្ទឹងសង្កែ មកបឹងទន្លេសាប
មុននឹងដឹកបន្ត តាមទន្លេមេគង្គរហូតសមុទ្រ ដែលមាន
សំពៅឥណ្ឌា អារ៉ាប់ រ៉ូមុាំង និង ចិន រង់ចាំទិញ ក្រវាញ
ដង្កោរ ខ្លឹមច័ន្ទ្ ទឹកឃ្មុំ ក្រមួន ភ្លុកដំរី ស្បែកខ្លា ៘
នៅទីនោះ ។ គេធ្លាប់បានរកឃើញលុយកាក់រ៉ូមុំាង នៅដីសណ្តរទន្លេមេគង្គ ។ យើងអាចប៉ាន់ស្មានបានថា
ប្រាកដជាមានឈ្មួញចិនឡើងផ្លូវទឹក ដោយប្រើ :
សំប៉ាន(舢) ឬ កូនសំពៅ(破爛) ចូលទិញផលិតផល
រហូតដល់ទន្លេសាប ឬ ឡើងតាមស្ទឹងសង្កែ រហូតដល់បាណន់តែម្តង ត្បិតអីនៅសម័យអង្គរ បាណន់ជាទី
ប្រជុំជនធំ សំខាន់ជាងគេ នៅខេត្តព្រះដំបង ។
*** សូមបញ្ជាក់ថាស្ទឹងសង្កែ សម័យបុរាណហូរតាម
អូរដំបង ស្ទឹងអន្លង់វិល និងស្ទឹងចាស់ មុននឹងចាក់ទៅ
បឹងទន្លេសាប ដោយកាត់តាមព្រៃរនាម ។
នេះយោងតាមឯកសារ "បាត់ដំបងសម័យលោកម្ចាស់"
ដែលដាក់ថា ដើម្បីទប់ទល់ទ័ពយួន ដែលប៉ុនប៉ង
វាយលុកទីក្រុងបាត់ដំបងតាមផ្លូវទឹក លោកម្ចាស់បាន
បញ្ចាឲ្យបិតស្ទឹង ត្រង់អូរដំបង(?) ដែលពីដើមហូរចាក់
តាមស្ទឹងចាស់ បំបែរផ្លូវទឹកឲ្យហូរចាក់តាមស្ទឹងសង្កែ
វិញ ។ (ស្ទឹងចាស់ មានន័យថាស្ទឹងសង្កែចាស់ ឬ
ពីដើមមានឈ្មោះថាស្ទឹងព្រះដំបង ដែលក្រោយមក
ក្លាយជា អូរដំបង ? ) ។

🌺ចំការក្រោម -🌺ចំការលើ🌺

រហូតមកដល់សម័យអាណានិគម នៅបាត់ដំបង
ការធ្វើចំការមានលក្ខណៈគ្រួសារ ធ្វើឡើងដោយឆ្លៀត
ពេល ឬសល់ពេលអំពីការធ្វើស្រែ ។ លុះក្រោយមក
ផ្សាបាត់ដំបង កាន់តែធំ មនុស្សកាន់តែច្រើន តម្រូវឲ្យ
មានការធ្វើចំការទ្រង់ទ្រាយធំ មានន័យថា មានអ្នកធ្វើ
ចំការ ដោយមិនបាច់ធ្វើស្រែ ។
អ្នករស់នៅតាមដងស្ទឹងសង្កែ ស្គាល់ចំការក្រោម និង
ចំការលើ ។ នេះជាទ្រង់ទ្រាយមួយទៀត នៃការទាញ
ផលអំពីធម្មជាតិ ។ ដើមឡើយ ការធ្វើចំការលើ និង
ចំការក្រោម ពុំមានដែនដី ដែលកំណត់កម្មសិទ្ធ ជា
របស់អ្នកណាពិតប្រាកដទេ ។
ផុតរដូវស្រែ ចំការក្រោម ធ្វើឡើងតាមដងស្ទឹងសង្កែ ក្រោមបាក់ព្រា (?) រហូតដល់វត្តឈើខ្មៅ (?) ។
ក្រោយពេលទឹកស្រក ស្ទឹងសង្កែបានបន្សល់ ដីល្បាប់ដ៏
មានជីរជាតិ សំរាប់អ្នកធ្វើចំការ ចាប់ផ្តើមដាំដុះបន្លែ
ផ្សេងៗ ដែលយើងឃើញជាពិសេស ត្រសក់ ត្រសក់ស្រូវ ល្ពៅ ឪឡឹក ។ អ្នកចំការចាប់ដី បង្កើតផល
តាមកម្លាំងរបស់ខ្លួន លុះក្រោយមក ( ក្នុងឆ្នាំ៦០? )
ទើបមានចាប់បោះបង្គាល កំណត់កម្មសិទ្ធ ។
ផលិតផលចំការក្រោម រួមទាំងជលផលអំពី
បឹងទន្លេសាបដឹកតាមទូក សណ្តោងដោយកាណូត
យកមកដាក់លក់នៅមុខពេទ្យធំ (ពេទ្យបង្អែកខេត្ត) ។

ផ្ទុយអំពីចំការក្រោម ដែលធ្វើបាននៅតែខែប្រាំង
ចំការលើ គេអាចធ្វើបានគ្រប់រដូវ ។ អ្នកស្រុកលើ ដែល
ដើមឡើយ ធ្វើស្រែចំការគ្រាន់តែសំរាប់ហូប ប៉ុន្តែមាន
សិប្បកម្ម ត្បាញកន្ទេលផ្តៅ និងដាំថ្នាំជក់ ជាជំនាញ
ដែលអ្នកបាត់ដំបងទទួលស្គាល់ ។ ថ្នាំជក់ "កំរៀង"
ជាថ្នាំខ្លាំងល្អ ដែលពីដើមឈ្មួញដាក់កញ្ឆេ ដឹកកង់លក់
តាមភូមិ ។
ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់
សម្តេចតា មាននយោបាយអភិវឌ្ឃន៍ទីជនបទ ដោយ
បង្កើតភូមិថ្មី មានសង់ផ្ទះគំរូដូចៗគ្នា ចែកដល់ប្រជាជន
ដូចជានៅ "និគម" ជិតថ្មគោល និងនៅ "ដំណាក់ស្តៅ"
ដែលមានឈ្មោះថ្មីថា "រតនៈមណ្ឌល" ។ មិនត្រឺមតែ
ប៉ុណ្ណេះ មានទាំងសេចក្តីប្រកាសចែកជូនដី ដល់
ប្រជាជន ឲ្យចាប់ដីធ្វើចំការ នៅស្រុកលើនេះផង ។
នយោបាយនេះ ធ្វើឲ្យចំការលើមានសន្ទុះខ្លាំងជាងមុន
។ ក្នុងនេះស្រុកលើ គឺជាតំបន់ព្រៃភ្នំ នៃស្រុកសំឡូត
ដែលជាតំបន់ " ប្រភពដងស្ទឹងសង្កែ " ។
ចំការលើផ្តល់ បន្លែបង្ការគ្រប់បែបយ៉ាង ដល់ផ្សា
បាត់ដំបង ដែលដឹកជញ្ជូនមកចែកចាយដោយរថយន្ត
និង ម៉ូតូកង់បី (ឡាំប្រឺតា) តាមផ្លូវប៉ៃលិន ។

🌺ស្រុកសំឡូត🌺

មុនឆ្នាំ១៩៧០ សំឡូតគឺជាឃុំមួយ នៃស្រុកប៉ៃលិន
នៅក្នុងខេត្តបាត់ដំបង ។ ប្រាកដជា វិបត្តិនៅសំឡូត
ឆ្នាំ១៩៦៧ ដែលធ្វើឱ្យសំឡូតមានឈ្មោះល្បី ក្លាយជាទី
ចាប់អារម្មណ៍ នៃមតិសាធារណជន ។
សព្វថ្ងៃគេអាចនិយាយបានថា ស្រុកសំឡូតជាប្រភព
ទឹក នៃស្ទឹងសង្កែ ។ តំបន់ព្រៃភ្នំនៃស្រុកសំឡូត មានជ្រលងដងអូរ ជាច្រើនដែលហូរចាក់ចូលស្ទឹងសង្កែ ។
មួយភាគធំនៃភូមិឃុំនានា នៃស្រុកសំឡូតមានទីតាំង
ចន្លោះស្ទឹងទាំងពីរ ដែលជាប្រភពនៃស្ទឹងសង្កែ ។
ប្រភពទឹកទាំងពីរនេះ ជួបគ្នានៅម្តុំសេកសក ចម្ងាយប្រហែល ៦ ឬ ៧ គីឡូម៉ែត្រខាងត្បូង ត្រែង ។

ក្រៅអំពីទេសភាពល្អត្រកាល នៃតំបន់ព្រៃភ្នំដែល
សម្បូរដោយកូនស្ទឹង និងជ្រលងដងអូរ ស្រុកសំឡូត
មានដីសម្បូរដោយជីជាតិ ។ គេអាចដាំ ចេក ល្ហុង ដំឡូង ត្រឡាច ល្ពៅ ដោយមិនបាច់ ថែទាំ ឬដាក់ជីរអ្វើ
ទាំងអស់ .... ដាក់ដាំចោលជាការស្រេច ចាំតែដល់ខែ
ប្រមូលផលយកតែម្តង ។
អាកាសធាតុ ភ្លៀង ខ្យល់ សន្សើម ជាអំណោយទាន
ធម្មជាតិ ដល់ផលដំណាំ នៅស្រុកសំឡូត ។ លើសពី
នេះទៅទៀត ក្នុងព្រៃភ្នំស្រុកសំឡូត មានដំឡូងជ្រៅ
ដំឡូងខ្យារ និងផ្លែឈើព្រៃ មួយចំនួនទៀត ។ នៅក្នុង
ទឹកអូរទឹកបឹង ក៏សម្បូរត្រី នៅក្នុងព្រៃក៏សម្បូរសត្វ គ្រប់
បែបយ៉ាង ។

✍🏾ជីវប្រវត្តិ តាម៉ុក អតីតបងធំទី៥ សម័យ ប៉ុល ពត ✍🏾==============================   តាម៉ុក មានឈ្មោះពិតប្រាកដហៅថា ឈិត ជឿន ជា...
11/06/2020

✍🏾ជីវប្រវត្តិ តាម៉ុក អតីតបងធំទី៥ សម័យ ប៉ុល ពត ✍🏾
==============================

តាម៉ុក មានឈ្មោះពិតប្រាកដហៅថា ឈិត ជឿន ជាអតីតមេដឹកនាំខ្មែរក្រហមដ៏មានឥទ្ធិពលម្នាក់ ដែលគេស្គាល់ថា "បងធំទីប្រាំ"។ តាម៉ុក កើតនៅឆ្នាំ១៩២៦ នៅខេត្តតាកែវ ក្នុងវង់ត្រកូលគ្រួសារកាត់ចិន-ខ្មែរ ដែលមានជីវភាពធូធារគួរសម។ នៅឆ្នាំ១៩៣០ តាម៉ុក បានចូលទៅបួសរៀនអស់ជាច្រើនឆ្នាំ បន្ទាប់មកគាត់បានរៀបការជាមួយប្អូនស្រីជីដូនមួយ ឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួននាក់។
ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៤០ តាម៉ុក បានចូលរួមនៅក្នុងចលនាតស៊ូប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមបារាំង ហើយបន្ទាប់មកប្រឆាំងនឹងជប៉ុន។ នៅឆ្នាំ១៩៤៩ តាម៉ុក បានធ្វើជាប្រធានចលនាខ្មែរឥស្សរៈស្រុក ក្នុងខេត្តតាកែវ។ ក្រោយមកទៀត គាត់បានចាកចេញពីទីក្រុងភ្នំពេញ ហើយបានចូលជាសមាជិកក្រុមកុម្មុយនីស្តនៅឆ្នាំ១៩៦៣។ មិនយូរប៉ុន្មាន គាត់បានក្លាយជាអ្នកមានអនុភាពខ្លាំងណាស់នៅក្នុងគណបក្សនេះជាពិសេសនៅតំបន់ភូមិភាគនិរតី។

ចាប់ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៨ តាម៉ុក បានកាន់តំណែងជាលេខាភូមិភាគនិរតី ឬភូមិភាគ៤០៥។ យោងតាមលោកស្រី Elizabeth Becker ភូមិភាគនិរតីគឺជាភូមិភាគធំជាងគេ មានប្រជាជនក្រីក្រជាងគេ ប៉ុន្តែ មានកងទ័ពខ្លាំងជាងគេ។ លេខាភូមិភាគនិរតី គឺឈិត ជឿន ហៅតាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី និងស្រុកប្រាំក្នុងខេត្តកណ្តាល គឺស្រុកកណ្តាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះចែកចេញជាបួនតំបន់ គឺតំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។ តាម៉ុកត្រូវបានគេជឿថា បានរៀបចំឲ្យមានការសម្លាប់មនុស្សជាច្រើននៅក្នុងតំបន់ដែលលោកបានគ្រប់គ្រង។

ក្នុងការប្រយុទ្ធមួយនាឆ្នាំ១៩៧០ គាត់បានបាត់បង់ជើងម្ខាង។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរនៃបក្សកុម្មុយនីស្តកម្ពុជា។ យោងតាមរដ្ឋធម្មនុញ្ញ ដែលបានប្រកាសឲ្យប្រើដោយរបបកម្ពុជាប្រជាធិបតេយ្យកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ សភាតំណាងប្រជាជន គឺជាអំណាចនីតិបញ្ញត្តិនៃកម្ពុជាប្រជាធិបតេយ្យ។ សមាជិកសភា ដែលមាន២៥០រូប ត្រូវជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ និងជាសម្ងាត់ សម្រាប់អណត្តិ៥ឆ្នាំ។ លោក នួន ជា គឺជាប្រធាន និងលោក ឈិត ជឿន ហៅម៉ុក គឺជាអនុប្រធានទីមួយ។ គណៈប្រធានរដ្ឋ មានឋានៈជាប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ សម្តេចព្រះ នរោត្តម សីហនុ ដែលជាប្រមុខរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា បានបន្តកាន់តំណែងជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ រហូតដល់ខែមេសា ឆ្នាំ១៩៧៦។ ក្រោយពីព្រះអង្គលាលែងចេញពីតំណែង លោក ខៀវ សំផន ក៏បានឡើងកាន់តំណែងនេះជំនួសព្រះអង្គ។
បន្ទាប់ពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយក៏មិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលនោះទេ។ តាម៉ុកនៅតែមានអំណាចគ្រប់គ្រងតំបន់ភាគខាងជើង នៃទឹកដីដែលនៅសេសសល់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម គឺមូលដ្ឋានរបស់គាត់នៅ អន្លង់វែង នៃជួរភ្នំដងរែក។ គេបានប៉ាន់ប្រមាណថាមានប្រហែល 3.000នាក់ ទៅ 5.000នាក់ នៃយុទ្ធជនប្រយុទ្ធដែលនៅតែស្មោះត្រង់នឹងប៉ុលពត និងត្រូវបានដឹកនាំដោយ តាម៉ុក។ នៅខណៈនោះ តាម៉ុក បានពោលនូវពាក្យមួយឃ្លាថា "លើម៉ុកមានមួក លើមួកមានមេឃ!!!"។

តំបន់អន្លង់វែង ត្រូវបានគេស្គាល់ថា ជាអតីតមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ ក្រុមតស៊ូខ្មែរក្រហម។ អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដូចជា ប៉ុល ពត នួនជា ជាដើម សុទ្ធសឹងតែធ្លាប់រស់នៅទីនោះ។ នៅទីនោះ តាម៉ុក និងប្រជាជនដែលស្មោះស្ម័គ្រនឹងខ្មែរក្រហម និងប្រជាជនដែលខ្មែរក្រហមកៀរបានផង មានចំនួនជាងបីម៉ឺននាក់ ដោយបោះតង់ប្លាស្ទិក ឬស្បូវជ្រកពួនក្នុងព្រៃដ៏ក្រាស់នេះ។ តាម៉ុក បានបញ្ជាឲ្យប្រជាជនសង់ទំនប់ទប់បឹង ដែលអាចស្តុកទឹកលើផ្ទៃដី៤៤០ហិកតា។ បច្ចុប្បន្ន គេហៅបឹងនេះថា «បឹងតាម៉ុក» ដែលបឹងនេះនៅពីក្រោយផ្ទះគាត់ហ្នឹងឯង។ ទន្ទឹមនឹងនេះដែរ តាម៉ុកចាប់ផ្តើមពង្រឹងតំបន់របស់គាត់ ដោយតម្រូវឲ្យបុរសធ្វើទាហាន លាក់ខ្លួនក្នុងព្រៃក្បែរសមរភូមិមុខ។ ចំណែកស្ត្រីៗ និងកុមារនៅផ្ទះ អង្គុយបិទឫស្សីធ្វើចម្រូងដើម្បីប្រើប្រាស់ប្រឆាំងកងទ័ពរដ្ឋាភិបាល។

នៅចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ មានការចុះចូលសំខាន់ៗជាច្រើនមកក្នុងរាជរដ្ឋាភិបាលកម្ពុជា នៃក្រុមមេដឹកនាំខ្មែរក្រហម នៅតំបន់ភ្នំវល្លិ៍ ឱរ៉ាល់ ប៉ៃលិន មេឡៃ សំឡូត និងភ្នំឆត្រ ជាដើម។ នៅខែមេសា ឆ្នាំ១៩៩៨ កងទ័ពរាជរដ្ឋាភិបាល បានបើកយុទ្ធនាការវាយប្រហារជាថ្មី ដើម្បីដាក់សំពាធលើកងទ័ពខ្មែរក្រហមដែលនៅសេសសល់ក្នុងតំបន់អន្លង់វែង ដែលនៅតែរឹងរួសមិនព្រមចុះចូល។ នាខែមីនា ឆ្នាំ១៩៩៩ តាម៉ុក ត្រូវបានចាប់ខ្លួនដោយកងទ័ពរាជរដ្ឋាភិបាលកម្ពុជា នៅក្បែរព្រំដែនកម្ពុជា-ថៃ ហើយបានយកគាត់មកដាក់នៅក្នុងមន្ទីរឃុំឃាំងនៃតុលាការយោធា។ ដោយចាស់វ័យជរាផង សុខភាពក៏ទន់ខ្សោយផង ជាពិសេសទទួលរងបញ្ហាជំងឺផ្លូវដង្ហើមផង តាម៉ុក បានស្លាប់នៅក្នុងមន្ទីរពេទ្យយោធាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ ក្នុងជន្មាយុ៨០ឆ្នាំ។ សពរបស់គាត់ ត្រូវបានអនុញាតអោយនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកអន្លង់វែង ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ភាគខាងកើតខេត្តឧត្តរមានជ័យ ដែលជាមូលដ្ឋានរឹងចុងក្រោយរបស់អតីតមេដឹកនាំកងទ័ពខ្មែរក្រហមរូបនេះ។

និយាយពីស្តូបយុទ្ធជនសង្គ្រាមរបស់មេដឹកនាំខ្មែរក្រហមតាម៉ុកវិញ បើយើងធ្វើដំណើរចេញទីពីប្រជុំជនស្រុកអន្លង់វែងឆ្ពោះទៅច្រកព្រំដែនសាងុំា ប្រមាណ១៣ គីឡូម៉ែត្រ នោះយើងនឹងបានឃើញផ្ទាំងថ្មធំមួយមានរូបសំណាកយុទ្ធជនបាក់បែកជាច្រើនអន្លើ ហើយបើក្រឡេកមកផ្ទៃថ្មខាងក្រោមនោះនឹងបានឃើញមានជើងធូប បាយសីយ៉ាងច្រើននៅចំកណ្តាលទ្រូងផ្លូវឡើងទៅព្រំដែន ហើយនិងឃើញមនុស្សម្នាអ្នកដំណើរឈប់សំចតចូលអុជធូបបួងសួងសុំសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ នៅពេលមានទុក្ខភ័យ ឬត្រូវចេញដំណើរទៅរកស៊ីនៅឆ្ងាយ ឬក៏ឡើងភ្នំដើម្បីកាប់ឈើ រកផលានុផលនោះ អ្នកស្រុកអន្លង់វែង អ្នករស់នៅព្រំប្រទល់ខ្មែរថៃ និងរស់នៅទីរួមខេត្តតែងនាំគ្នាមករកបារមីនៅស្តូបយុទ្ធជនសង្គ្រាមរបស់មេដឹកនាំខ្មែរក្រហមតាម៉ុកជួយ ខណៈដែលទីនោះគេជឿថាមានបារមីស័ក្តិសិទ្ធិ។

សូមបញ្ជាក់បន្ថែមថា តំបន់អន្លង់វែង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨ ហើយបន្ទាប់ពីរបបនោះបានធ្វើសមាហរណកម្មរួចរាល់មក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណុច១៤កន្លែងនៅក្នុងស្រុកអន្លង់វែង ដែលត្រូវថែរក្សាទុកជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដើម្បីទាក់ទាញទេសចរឲ្យចូលមកកម្សាន្តកាន់តែច្រើនថែមទៀត។
បច្ចុប្បន្នលំនៅដ្ឋាន ស្តូបយុទ្ធជនសង្គ្រាមរបស់តាម៉ុក និងថ្នូរកប់សពរបស់អតីតមេដឹកនាំខ្មែរក្រហមនៅតំបន់អន្លង់វែងនោះ បានក្លាយជាទីសក្ការៈគោរពបូជា បន់ស្រន់សម្រាប់អ្នកមានជំនឿ និងក្លាយជារមណីយដ្ឋានទេចរដ៏ពេញនិយម។

ចំណែកឯផ្ទះរបស់តាម៉ុក ដែលប្រើសរសរឈើធំៗដើម្បីសង់ ខណៈមនុស្សធម្មតាមិនអាចសង់ផ្ទះបានដូចគាត់ ហើយផ្ទះនោះសង់ធ្វើជាលេណដ្ឋានផង និងជាសាលប្រជុំផង ដែលនៅលើជញ្ជាំងមានគូររូបគំនូរប្រាសាទព្រះវិហារ បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនឲ្យមកទស្សនា និងថតរូបសកម្មភាពរបស់ខ្មែរក្រហមដែលនៅសេសសល់។ នៅជុំវិញតំបន់ផ្ទះតាម៉ុកមានទេសភាពមាត់បឹង ហើយរដ្ឋាភិបាលបានកំណត់ផ្ទៃដីជាង ៤០០ហិកតា ជាទីតាំងអភិរក្សអតីតតំបន់ចុងក្រោយនៃកងទ័ពខ្មែរក្រហម៕
--------------------------------------------------
ប្រភព៖ មរតកកម្ពុជា

✍️ ឈ្មោះ:  ប្រាសាទនាគព័ន្ធ🤴 អ្នកកសាង : ព្រះបាទជ័យវរ្ម័នទី៧⏰ កាលបរិច្ឆេទកសាង: សតវត្សទី១២ ឆ្នាំ១១៩១☸️ ឧទ្ទិសថ្វាយ: ព្រះពុទ...
09/06/2020

✍️ ឈ្មោះ: ប្រាសាទនាគព័ន្ធ
🤴 អ្នកកសាង : ព្រះបាទជ័យវរ្ម័នទី៧
⏰ កាលបរិច្ឆេទកសាង: សតវត្សទី១២ ឆ្នាំ១១៩១
☸️ ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
🏛 ស្ថាបត្យកម្ម: រចនាបថបាយ័ន
🗺 ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប
🖼 ប្រភពរូបភាព: Google & Page : Cambodia Angkor Tour Guide
📖 អត្ថបទដកស្រង់ពី : https://km.m.wikipedia.org/wiki/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%93%E1%9E%B6%E1%9E%82%E1%9E%96%E1%9F%90%E1%9E%93%E1%9F%92%E1%9E%92

🇰🇭 អប្សរា🇰🇭 👌🏿អប្សរា​ជា​ភាវៈ​អរូបី ពួក​គេ​លេច​ចេញ​មក​ជា​ស្ត្រី​ក្មេង​ មាន​រូបសំរស់​ស្អាត ដែល​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ស...
08/06/2020

🇰🇭 អប្សរា🇰🇭
👌🏿
អប្សរា​ជា​ភាវៈ​អរូបី ពួក​គេ​លេច​ចេញ​មក​ជា​ស្ត្រី​ក្មេង​ មាន​រូបសំរស់​ស្អាត ដែល​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​សិល្បះរបាំ។ ពួក​គេ​ជា​ភរិយា​របស់ពួក គំធវ៌ ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះ​ឥន្ទ្រ។ ពួក​អប្សរារាំ​តាម​ភ្លេង​ដែល​លេង​ដោយ​ប្តី​របស់​ពួក​គេ ជា​ទូទៅ​ស្ថិត​នៅ​ក្នុង​រាជវាំង​របស់​ព្រះ​អាទិទេព ដើម្បី​បន្ធូរ​អារម្មណ៍​របស់​ព្រះ​អាទិទេព​និង​ពួក​វីរបុរុឞ​ដែលបាត់​បង់​ កេរ្តិ៍​ឈ្មោះ។ អប្សរា​ត្រូវ​បាន​គេ​និយាយ​ថា អាច​ប្រែកាយ​បាន ហើយ​ជា​អ្នក​កំនត់​សំនាង​នៅ​ក្នុង​ល្បែង​ស៊ីសង។ ឧរ្វសី, មេនកា, រម្ភា និង តិលោត្តម ជា​អ្នក​ល្បី​ល្បាញ​បំផុត ​ក្នុង​ចំនោម​ពួក​គេ។ អប្សរា​ម្នាក់​ៗ​នៃ​អប្សរា​ទាំង​២៦​នាក់​ ក្នុង​រាជវាំង​របស់​ព្រះ​ឥន្ទ្រ តំនាង​អោយ​ទិដ្ឋភាព​ផ្សេងៗ​គ្នា​នៃ​ការ​សំដែង​ឝិល្បៈ។ អប្សរា​ជាប់​ទាក់​ទង​នឹង​ទឹក និង​នឹង​ពិធី​បួង​សួង​សុំ​កូន​រឺ​សមត្ថភាព​ផ្លូវ​ភេទ។ ក្នុង​ជំនឿ​ហិណ្ឌូ អប្សរា​ថ្នាក់​ទាប​បំផុត​ជួន​កាល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ព្រលឹង​ ដែល​អាច​អន្ទង​មនុស្ស​ប្រុស​អោយ​ទៅ​រក​ក្តី​ស្លាប់​បាន។
🖼 ប្រភពរូបភាព: Google និង Facebook
📖 អត្ថបទដកស្រង់ពី : https://km.m.wikipedia.org/wiki/%E1%9E%A2%E1%9E%94%E1%9F%92%E1%9E%9F%E1%9E%9A%E1%9E%B6

Address

Phnom Penh
121255

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

0965600790

Website

Alerts

Be the first to know and let us send you an email when Taxi Cambodia tours guide posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category