06/02/2026
ក្រុមហ៊ុន ប៊្លូ ឆាធើរ អឹខោនថិន អេន អឌីតធ័រ មានសេចក្ដីសោមនស្សរីករាយដែលបានឧបត្ថម្ភនិងចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល និងនីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំតាមប្រព័ន្ធE-Filing" សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមការរៀបចំដោយ និយ័តករគណនេយ្យ និងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
បទបង្ហាញនៃសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងជួយអោយសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញបានស្វែងយល់ពីអត្ថប្រយោជន៍ និងរបៀបប្រើប្រាស់ថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល និងបានយល់ដឹងបន្ថែមអំពីនីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំតាមប្រព័ន្ធE-Filing។
សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញត្រូវត្រៀមខ្លួនអោយបានរួចជាស្រេចក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ស្របតាមស្ដង់ដាគណនេយ្យ មកកាន់និយ័តករគណនេយ្យ និងសវនកម្ម ឲ្យបានទាន់ពេលវេលា។
Blue Chartered Accountants and Auditors has a great pleasure to sponsor and attend the dissemination workshop on "Digital Financial Reporting Platform and The Procedures for Submitting Financial Statements through E-Filing System" for Entities and Not for Profit Entities on Thursday, 5th February 2026 at Hotel Phnom Penh that organised by Accounting and Auditing Regulator of the Non-Bank Financial Services Authority.
The presentation of this workshop is to help the Entities and Not for Profit Entities to learn about the benefits and how to use Digital Financial Reporting Platform and to understand more about the procedures for submitting financial statements through E-Filing system.
Entities and Not for Profit Entities must be ready to prepare and submit financial statements for the year 2025 in accordance to the accounting standards to Accounting and Auditing Regulator on a timely basis.
If you need audit service, compilation financial information, annual ACAR filing and other related services, please contact us through:
Website: www.bluecaa.com
Phone number: (855) 16 669 107
LinkedIn: https://kh.linkedin.com/company/blue-chartered-accountants-and-auditors
Email: [email protected]
Office address: The Office 106, Street 304, Sangkat Boueng Keng Kang II, Khan Boueng Keng Kang, Phnom Penh, Cambodia.