ងួន សច្ចារ សារពត៌មានheromannews.com

ងួន សច្ចារ សារពត៌មានheromannews.com Press ,heromannews.com

06/01/2026

ច្រកចេញល្បឿនលឿនកំពង់សិលា មានករណីព្យាយាមចាប់បង្ខាំងមនុស្សចូលរថយន្ត ស្លាកលេខភ្នំពេញ 2AR -4230 camery ព័ត៌មានបថម Heromannews

ទស្សនទានគួរពិចារណា របស់ប្រធានាធិបតី ដែលទទួលរងការឈឺចាប់ បែរចាប់អារម្មណ៍មកលើ ៖✍️ប្រធានាធិបតីអ៊ុយក្រែន៖ ច្បាប់អន្តរជាតិគ្មា...
05/01/2026

ទស្សនទានគួរពិចារណា របស់ប្រធានាធិបតី ដែលទទួលរងការឈឺចាប់ បែរចាប់អារម្មណ៍មកលើ ៖
✍️ប្រធានាធិបតីអ៊ុយក្រែន៖ ច្បាប់អន្តរជាតិគ្មានប្រសិទ្ធភាពឡើយ ទាល់តែមានអាវុធខ្លាំង ទើបអាចការពារខ្លួនឯងបាន។
✍️ប្រធានាធិបតីកូរ៉េខាងជើង៖ បើសិនអ្នកមិនខ្លាំង អ្នកនឹងក្លាយជាជនរងគ្រោះ ដ៏គួរឱ្យអាណិត គ្មានទេយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ។
✍️ប្រធានាធិបតីតៃវ៉ាន់៖ យើងខ្លាំងទើបមានសន្តិភាពពិតប្រាកដ ក្រដាសមួយសន្លឹក ចុះកិច្ចព្រមព្រៀង គ្មានសន្តិភាពទេ។
Heromannews

18/12/2025

ថ្ងៃទី18/12/2025ការឈ្លានពានរបស់យោធាសៀមមកលើកម្ពុជាយ៉ាងសាហាវយង់ខ្នង 🔥🔥🔥☄️☄️☄️ដោយបានប្រើF16 ដើម្បីទំលាក់គ្រាប់មកលើលំនៅស្ថានប្រជាពលរដ្ធនៅជាយក្រុងប៉ោយប៉ែត ចន្លោះផ្លូវ58នឹងស្តុបផ្សារកណ្ដាលសានកូ

សៀមស្លាប់គរជើងគ្នានៅតាក្របី500+ហើយវានឹងរលាយអាចោសៀមឈ្លានពាន អំណាចនៃBM21🙏🙏🙏🙏
11/12/2025

សៀមស្លាប់គរជើងគ្នានៅតាក្របី500+ហើយវានឹងរលាយអាចោសៀមឈ្លានពាន អំណាចនៃBM21🙏🙏🙏🙏

27/10/2025

សូមគោរពអាជ្ញាធរដែលពាក់ព័ន្ធនៅតបន់នេះជួយអន្តរាគមន៍ជួសជុសផ្លូវក្រវ៉ាត់ក្រុង សុីជុីនពីង (500ម៉ែត្រ ដល់ស្ពានអាកាស់ផ្វូជាតិលេខ3វត្តស្លែង)🙏🙏🙏 ថ្ងៃទី27/202025

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បានបិទបញ្ចប់នាពាក់កណ្តាលអាធ្រាតឈានចូលថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៥នេះ...
23/10/2025

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បានបិទបញ្ចប់នាពាក់កណ្តាលអាធ្រាតឈានចូលថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៥នេះ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងភាគីថៃ ដឹកនាំដោយឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន។

បន្ទាប់ពីកិច្ចប្រជុំពិសេសបិទបញ្ចប់ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកំណត់ហេតុរួមផងដែរ៕

កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់កិច្ចប...
21/10/2025

កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់

កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំប្រព្រឹត្តទៅដោយមានសមាសភាព កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។

សមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

09/10/2025

ព្រឹកថ្ងៃទី09/10/2025នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ធម្មតា បើមានព៍ត៌មានអ្វីបន្ថែមខ្ញុំបាទនឹងផ្ដលជូនដំណឹងនៅពេលបន្តបន្ទាប់❤️❤️ សូមអរគុណ🙏🙏🙏Heromannews.com

ចាប់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីក្នុងក្រុងប៉ោយប៉ែត​ !  នៅវេលាម៉ោង០០ និង៤១នាទីរំលងអធ្រាតឈានចូល ថ្ងៃទី០៣ ខែតុលា...
03/10/2025

ចាប់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីក្នុងក្រុងប៉ោយប៉ែត​ !

នៅវេលាម៉ោង០០ និង៤១នាទីរំលងអធ្រាតឈានចូល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការណ៍ជាមួយក្រុមល្បាតព្រំដែន ចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដល់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាជនជាតិថៃ រួមទាំងអាវុធខ្លី ដែលជាវត្ថុតាង និងនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ។

កងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាចារាក់ ខៅផូ ( PATCHARA KHAOPHO ) ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិថៃ ជាម្ចាស់អាវុធ។ ឈ្មោះ ឡាំភុម រ៉ាត់តាណាក់កែវមន្នី (RAMPUM RATTANAKAEWMANEE) ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិថៃ ពួកគេទាំង២ស្នាក់នៅម្ដុំវត្តជាយដែនស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពេលឃាត់ខ្លួនកងរាជអាវុធហត្ថបានរកឃើញ និងដកហូតវត្ថុតាងជាអាវុធខ្លីម៉ាក ស៉ិចសាយអឺ (SIG SAUER) ពណ៌ខ្មៅ លេខតួ 66A986594 ចំនួន១ដើម បង់ចំនួន១ គ្រាប់ចំនួន១០គ្រាប់ និងសំបកគ្រាប់បាញ់រួចចំនួន៤គ្រាប់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ថ្ងៃទី2ខែតុលា2025ស្ថិតនៅភូមិ #ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនទាន់មានហេតុការណ៍អ្វីកើតឡើងទេ សភាពក...
02/10/2025

ថ្ងៃទី2ខែតុលា2025ស្ថិតនៅភូមិ #ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនទាន់មានហេតុការណ៍អ្វីកើតឡើងទេ សភាពការណ៍ស្ងប់ស្ងាត់ធម្មតា ដោយខ្ញុំបាទបាននៅប្រចាំការនៅទីនេះផ្ទាល់Heromannews.com🙏🙏❤️❤️

ថ្ងៃទី1/10/2025វេលាម៉ោង3:42នាទី #ភូមិព្រៃចាន់ #ជោគជ័យ #បឹងត្រកួន #មិនមានអ្វីកើតឡើងទេ សភាពស្ងប់ស្ងាត់ធម្មតា 🙏Heromannews....
01/10/2025

ថ្ងៃទី1/10/2025វេលាម៉ោង3:42នាទី #ភូមិព្រៃចាន់ #ជោគជ័យ #បឹងត្រកួន #មិនមានអ្វីកើតឡើងទេ សភាពស្ងប់ស្ងាត់ធម្មតា 🙏Heromannews.com

ឮសំឡេងផ្ទុះអាវុធ៣គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ នៅម៉ោង១០៖៤៣នាទីយប់ថ្ងៃទី៣០ ខែកញ្ញា(បន្ទាយមានជ័យ)៖ នៅម៉ោង ១០៖៤៣ន...
01/10/2025

ឮសំឡេងផ្ទុះអាវុធ៣គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ នៅម៉ោង១០៖៤៣នាទីយប់ថ្ងៃទី៣០ ខែកញ្ញា

(បន្ទាយមានជ័យ)៖ នៅម៉ោង ១០៖៤៣នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គេបានឮសំឡេងផ្ទុះអាវុធចំនួន៣គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិតបង្គោលសីមាលេខ៤៤។

ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ជាភូមិសាស្ត្រមួយ ដែលកងទ័ពរបស់ថៃ បានធ្វើសកម្មភាពរំលោភបំពានដែនដី និងអធិបតេយ្យរបស់កម្ពុជា។ ក្នុងនោះភូមិឋាន ដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរក្នុងភូមិជោគជ័យ និងព្រៃចាន់ ត្រូវបានកងទ័ពថៃ ធ្វើសកម្មភាពព័ទ្ធបន្លាលួសបំពានច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទាំងឡាយដែលថៃ បានធ្វើជាមួយកម្ពុជា។

នៅក្នុងភូមិសាស្ត្រនេះ ថៃបានធ្វើសកម្មភាពចល័ត និងពង្រាយទ័ពផ្ទុយនឹងបទឈប់បាញ់ដែលថៃ បានធ្វើជាមួយកម្ពុជា ដោយមានម៉ាឡេស៊ី អាមេរិក និងចិនធ្វើជាសាក្សីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

សំឡេងផ្ទុះនាយប់មិញនេះ គេមិនទាន់ដឹងថា ជាការផ្ទុះដោយសារមូលហេតុអ្វីនោះទេ? នាពេលកន្លងមកនៅក្នុងទឹកដីក្នុងភូមិសាស្ត្រខាងលើនេះ តែងតែឮសូរសំឡេងផ្ទុះអាវុធជាញឹកញាប់ តែភាគីកម្ពុជាមិនដែលធ្វើសកម្មភាពឆ្លើយតបណាមួយឡើយ ហើយរក្សាបានយ៉ាងខ្ជាប់ខ្ជួនបំផុតនូវស្មារតីនៃបទឈប់បាញ់។

ជាការកត់សម្គាល់ ថៃ តែងតែធ្វើសកម្មភាពបង្កហេតុនានានៅតាមបណ្តោយព្រំដែនជាមួយកម្ពុជាកំលុងពេលអនុវត្តបទឈប់បាញ់ ក្នុងចេតនាអុជអាលឱ្យមានការផ្ទុះអាវុធនៅតាមព្រំដែន។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ កងទ័ពថៃ បានបាញ់កាំភ្លើងធំចូលតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហាររបស់កម្ពុជា តែស្មារតីគោរពបទឈប់បាញ់ កងទ័ពកម្ពុជា មិនបាញ់តបតនោះឡើយ។

សូមបញ្ជាក់ថា បើទោះបីយប់មិញនេះ មានឮសំឡេងផ្ទុះអាវុធនៅទឹកដីថៃ តែរហូតដល់ម៉ោង៧ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ស្ថានភាពនៅក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ជាពិសេសភូមិជោគជ័យ និងព្រៃចាន់ មានសភាពស្ងប់ស្ងាត់៕

Address

Sihaknou Province
Koh Rong

Telephone

+85569786295

Website

Alerts

Be the first to know and let us send you an email when ងួន សច្ចារ សារពត៌មានheromannews.com posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share